ពិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ទីតាំងទី ១ ស្រុកថ្មពួក

ផ្ដល់អាទិភាពខ្ពស់លើការសង្គ្រោះអាយុជីវិត ​សូមគោរពបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់។ ថ្ងៃនេះ យើងជួបជុំគ្នា បន្ទាប់ពីប៉ុន្មានឆ្នាំមុននោះ នៅទីនេះដែរ សម្ពោធផ្លូវលេខ ៥៦ ហើយក៏មានពេលមកកាលពីខែកុម្ភៈកន្លងទៅនេះ សម្ពោធផ្លូវលេខ ៥៨។ អញ្ចឹងទេ ទៅមកៗជាមួយអ្នកបន្ទាយមានជ័យនេះ ដូចជាមិនសូវខានទេ។ ២០១៩ ដូចជាមកភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ។ ប៉ុន្តែ ថ្ងៃនេះ យើងមកក្នុងស្ថានភាពមួយដែលយើងបានដឹង​ទាំងអស់គ្នាហើយ ពិសេសបងប្អូនប្រជាពលរដ្ឋរបស់យើង​ខ្លួនឯងដែលជាអ្នករងគ្រោះផ្ទាល់។ ខ្ញុំសូមយកឱកាសនេះ សូមនាំមកនូវរាជបណ្ដាំសាកសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ ពីសំណាក់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទី​សក្ការៈ និងសម្ដេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុកដាក់ជាមួយនឹងសុខទុក្ខរបស់ប្រជារាស្រ្ត។ ថ្ងៃនេះ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានអមដំណើរខ្ញុំមកទីនេះ គឺដើម្បីចូលរួមជាមួយនឹងការលំបាករបស់ប្រជាពលរដ្ឋរបស់យើង ហើយនៅក្នុងទីតាំងស្រុកថ្មពួកនេះ គឺយើងដឹងថា ផ្នែកខាងថ្មពួកនេះមានជនរងគ្រោះ(ដល់អាយុជីវិត ដែល) អនុញ្ញាតឱ្យខ្ញុំបានចូលរួមនូវមរណទុក្ខ ការសោកស្ដាយជាមួយគ្រួសារសព។ ខេត្តបន្ទាយមានជ័យមានរហូតទៅដល់ ១៨ នាក់ ថែម ១ យប់មិញ​ទៀត ឡើង ១៩ នាក់ហើយ ដែលបានរងគ្រោះ។ អញ្ចឹង ខេត្តបន្ទាយមានជ័យ … Continue reading ពិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ទីតាំងទី ១ ស្រុកថ្មពួក